រាជធានីភ្នំពេញ ៖ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា
ដោយអនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
អគ្គស្នងការនគរបាលជាតិ
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញ្ញានៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ក្រោមការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ
ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល មន្ត្រី ក.ប.ប និងអាជា្ញធរមូលដ្ឋាន
បានធ្វើការចុះបង្ក្រាបពាក់ព័ន្ធករណីនាំចូល ស្តុក ចែកចាយ
ផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយ នៅផ្ទះលេខ១៩D
ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្
នំពេញ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងជំនាញដកហូតសម្ភារៈវត្ថុតាងរួមមាន ៖ ផលិតផល ខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន៧មុខផ្សេងទៀត។

ក្រោយពីការឆែកឆេរ លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានសម្រេចឲ្យសមត្ថកិច្ចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី។

ក្រោយពីការសាកសួរ និងបញ្ចប់ការងារស៊ើបអង្កេត សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមនីតិវិធីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ៕



