ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវត្រៀមខ្លួនបន្តជួបក្រុមមកពីថៃ Bangkok United FC ក្នុងការប្រកួតទី៤ របស់ខ្លួន និងជួប Lion City Sailors FC ជំនួបចុងក្រោយ នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល B។

យ៉ាងណាមិញ ថ្មិៗនេះដែរក៏មានលេចលឺព័ត៌មានថា ក្រុមបាល់ទាត់ Bangkok United FC របស់ថៃ នឹងមិនមកប្រកួតនៅទឹកដីកម្ពុជាឡើង ជាមួយព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខ ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ។ ហើយទំនងការប្រកួតនឹងធ្វើឡើងនៅទឹកដីកណ្ដាលជំនួសវិញ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការយ៉ាងណា យើងនឹងរង់ចាំមើលការសម្រេចបន្តទៀត។
សម្រាប់លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ជួប ព្រះខ័នរាជស្វាយរៀង
ឆ្លងកាត់ ៣ប្រកួតរួចមក ក្នុងពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ព្រះខ័នរាជស្វារៀង ឈរនៅចំណាត់ថ្នាក់លេខ៣ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ។
