ក្រសួងការពារជាតិ៖ នៅម៉ោង០៤:៤០នាទីនៅព្រឹកនេះ ថៃចាប់ផ្តើមការបាញ់កាំភ្លើងធំ ចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា ក្នុងខេត្តឧត្តរមានជ័យ

 ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា ក្នុងខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។

កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

Previous Post Next Post