វ៉ាទីកង់៖ សម្តេចប៉ាប លីអូ ទី១៤ (Pope Leo XIV) នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យបញ្ចប់អរិភាពជាបន្ទាន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាទីដែលការប៉ះទង្គិចគ្នាថ្មីៗនេះ បានបណ្តាលឱ្យមានអ្នករងគ្រោះ រួមទាំងជនស៊ីវិល និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង។
ថ្លែងទៅកាន់អ្នកស្មោះស្ម័គ្រនៅក្នុងសវនាការទូទៅ នៅថ្ងៃពុធនេះ សម្តេចប៉ាបបានសម្តែងនូវ «ទុក្ខសោកដ៏ក្រៀមក្រំ» ចំពោះសេចក្តីរាយការណ៍ពីតំបន់នោះ ដោយទ្រង់បានស្នើឱ្យភាគីទាំងពីរ «បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ និងចាប់ផ្តើមការសន្ទនាឡើងវិញ»៕
Tags:
ព័ត៌មានអន្តរជាតិ

