ប្រទេសនីហ្សេរីយ៉ា ៖ ការផ្ទុះក្នុងព្រះវិហារអ៊ិស្លាមមួយនៅទីក្រុងនីហ្សេរីយ៉ាMAIDUGURI ភាគពាយ័ព្យប្រទេស បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៧នាក់កាលពីថ្ងៃទី២៤ធ្នូ។
មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយបប្រហារនេះនៅឡើយ តែប្រមុខកងជីវពលមូលដ្ឋានលោកបាបាគូរ៉ាកូឡូ បានហៅការវាយប្រហារនេះថា ជាការវាយប្រហារភេរវកម្មដោយគ្រាប់បែកមួយ។ MAIDUGURI ជារដ្ឋធានីនៃរដ្ឋប័រណូ កន្លែងដែលចាប់តាំងពីច្រើនឆ្នាំមកហើយ ក្លាយជាទីលាននៃសកម្មភាពបះបោរ របស់ក្រុមជីហាដប្រដាប់អាវុធបូកូហារ៉ាម និងសាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វ្រិកខាងលិច ។
តាមសាក្សីទាំងឡាយថា គ្រាប់បែកបានផ្ទុះខាងក្នុងព្រះវិហារនាវេលាម៉ោង១៨ម៉ោងក្នុងស្រុក ពេលសាសនិកអ៊ិស្លាមកំពុងជួបជុំគ្នាសូត្រធម៌ពេលល្ងាច។ ចំនួនអ្នករងរបួសមិនទាន់ដឹងភ្លាមៗនៅឡើយ តែបណ្ដាសាក្សីបានឃើញជនរងគ្រោះជាច្រើនកំពុងបញ្ជូនទៅមន្ទីរពេទ្យ៕

