នៅក្នុងឱកាស នៃក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ រយ:ពេល៣ថ្ងៃ [២៧-២៩ មិនា ឆ្នាំ២០២៦]កន្លងមកនេះ ក្រុមប្រឹ ក្សាផ្សព្វផ្សាយទេសចរណ៍ ម៉ាឡេស៊ី
ដែលស្ថិតនៅក្រោម ក្រសួង ទេសចរណ៍ម៉ាឡេស៊ី និងស្ថានទូតម៉ាឡេស៊ី ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដឹកនាំដោយ លោក Mogen Selvaraja លេខាទី១ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា និងលោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារ នៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ ម៉ាឡេស៊ី បានចូលរួម ជាមួយក្រសួងទេចណ៍កម្ពុជា ក្នុងការរៀបចំស្តង់ តាំងបង្ហាញផលិត ផលទេសចណ៍ និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅប្រទេសម៉ាឡេស៊ី ពិសេសផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍សុខាភិបាល នៅប្រទេសម៉ាឡេស៊ី ដល់អ្នកចូលរួម ដែលបានមកទស្សនាស្តង់ ក៏ដូចជាការសាកសួរព័ត៌មានអំពីម៉ាឡេស៊ីផងដែរ។
បើតាម លោកស្រី ពត រ៉ានី សំរាប់រយ:ពេល៣ថ្ងៃ នៃក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ ម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន ពីផលិតផល សេវ៉ាកម្ម និងកញ្ចប់ទស្សនាម៉ាឡេស៊ី ដែលមានទាំងដំណើរកំសាន្ត នៅតំបន់ទេសចរណ៍នានា កន្លែងស្នាក់នៅ នៅម៉ាឡេស៊ី ក៏ដូចជា កញ្ចប់ទេសចរណ៍ បូកជាមួយនិងការពិនិត្យសុខភាព នៅមន្ទីរពេទ្យល្បីៗ នៅប្រទេសម៉ាឡេស៊ីផងដែរ តាមរយះកិច្ចសហការ ជាមូយក្រុមហ៊ុន [អ ធី អ ត្រាវែល សឺវីស(RTR Travel Service )]។ ហើយកំឡុងពេល៣ថ្ងៃនេះ មានការគាំទ្រនិងចាប់អារម្មណ៍ច្រើន ពីអ្នកចូលរួម។
បើតាមលោកស្រី ពត រ៉ានី ក្រៅពីការផ្តល់ជាព័ត៌មាន និងការណែនាំពីសក្តានុពល ទេចសណ៍នៅម៉ាឡេស៊ី ស្តង់ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក៏មានការផ្តល់ជាល្បែងកំសាន្តយករង្វាន់ផ្សេងៗ រួមនិងមានសំនួរចម្លើយដើម្បីយករង្វាន់ផងដែរ៕










