ខ្ញុំទ្រាំឈឺចាប់មកយូរហេីយ ពេលនេះខ្ញុំទ្រាំលែងបានទៀតហេីយ
ឆាប់ៗនេះខ្ញុំនឹងចេញវិដេអូ ទាក់ទងនឹង អ្នកដែលឃុបឃឹតគ្នាលួចលក់ដី ចំនួន
៤ហិចតា ដែលពុកម៉ែខ្ញុំ ដាំឈូកនៅ ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម
ខេត្តកណ្តាល អស់រយៈពេលជាង ១៥ឆ្នាំមកហេីយ
តែចុងក្រោយស្រាប់តែមានខាងគ្រឿងចក្រមកឈូសឆាយ ហេីយនិយាយថា ដីនេះគេលក់រួចហេីយ
ធ្វេីប្លង់រឹងរួចហេីយ ។ ខ្ញុំសូមប្រកាសថា
ខ្ញុំនិងឱពុកខ្ញុំឡេីងទៅដល់ណាក៏ខ្ញុំទៅដែរ
ដេីម្បីស្វែងរកយុត្តិធម៌ជូនពុកម៉ែខ្ញុំ ដែលពួកអ្នកច្បាប់អស់ឯង
ចេះច្បាប់អង្គុយលេីច្បាប់។ ធ្វេីបាបពុកម៉ែអញមេស។"
លោកអភិបាលស្រុក បានចាត់ក្រុមការងារថ្នាក់ស្រុក និងឃុំ ចុះពិនិត្យដល់ទីតាំងដីជាក់ស្ដែងឃើញថា៖
-ពុំមានសកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដូចអ្វីដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះទេ
និងផ្អែកតាមឈ្មោះ លី សីហា ត្រូវជាបងប្រុសបង្កេីតរបស់ឈ្មោះ Ly Chan Vatey
បានបញ្ជាក់ថា រូបភាពដែរប្អូនស្រីរបស់ខ្លួន ធ្វេីការផ្សព្វផ្សាយ
គឺជារូបភាពចាស់ កាលពីអំឡុង៣ឆ្នាំមុនមកម្លេះ។
ក្រោយពីការចុះសាកសួរព័ត៌មានរួចមក
ក្រុមការងាររបស់រដ្ឋបាលស្រុក
បានណែនាំដល់ក្រុមគ្រួសាររបស់ម្ចាស់គណនេយ្យឈ្មោះ Ly Chan Vatey ថា
សាម៉ីខ្លួន ឬក្រុមគ្រួសារ អាចដាក់ពាក្យបណ្ដឹង
ឬលិខិតស្នេីសុំអន្តរាគមន៍ជាលាយល័ក្ខអក្សរ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ
មករដ្ឋបាលស្រុកបាន រៀងរាល់ម៉ោងធ្វើការ៕







